ក្មេងស្រីពេញក្រមុំគឺនៅពេលចាប់មានធ្លាក់​​ឈាមរដូវជារៀងរាល់ខែ

ដោយ៖ ហេង នាង
ព័ត៌មានសុខភាព
ការពេញក្រមុំមានន័យថា ក្មេងនោះពេញវ័យ តាមក្បួនវេជ្ជសាស្ដ្រ គេហៅស្ដ្រីពេញក្រមុំបាន ដរាបណាក្មេងស្រីនោះចាប់មានធ្លាក់ឈាមរដូវជារៀងរាល់ខែ បើស្ដ្រីណាដែលមិនទាន់មានធ្លាក់ឈាមរដូវ មិនទាន់ហៅថាពេញក្រមុំទេ។ ការពេញក្រមុំ ផ្អែកទៅលើអាយុ ឬផ្អែកទៅលើការមករដូវ។
ពិតជាពិបាកស្មានណាស់ ព្រោះថាកុមារីខ្លះមានអាយុត្រឹមតែ១៣ឆ្នាំប៉ុណ្ណោះ ក៏មានធ្លាក់ឈាមរដូវទៅហើយ តែក៏មានក្មេងខ្លះអាយុ១៥ឆ្នាំទៅហើយនៅតែមិនទាន់មានធ្លាក់ឈាមរដូវ ក៏មានដែរ។ ចំពោះក្មេងបរទេសវិញ  អាយុទើបតែ១២ឆ្នាំប៉ុណ្ណោះ តែមាឌធំប៉ុណ្ណាប៉ុណ្ណីទៅហើយ ប៉ុន្ដែពួកនាងមិនទាន់មានរដូវនៅឡើយក៏មានដែរ។
នៅប្រទេសកម្ពុជា ការមករដូវដំបូង ចាស់ៗចាត់ទុកថាជាវ័យចូលម្លប់ ឬវ័យគ្រប់ការ។ កាលពីសម័យមុន ក្មេងស្រីចាប់មានរដូវនៅអាយុពី១៧ ទៅ១៨ឆ្នាំ។ ប៉ុន្ដែបច្ចុប្បន្ននេះក្មេងស្រីឆាប់មានរដូវ ជួនត្រឹមអាយុ១១ ឬ១២ឆ្នាំតែប៉ុណ្ណោះ ក៏ចាប់មករដូវទៅហើយ ប្រហែលជាដោយរបបនៃការទទួលទាន និងការរីកចម្រើននៃសង្គមទំនើប៕

0 comments:

Post a Comment