ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧ ម៉ោង ១៧:៥៨ (12-05-2017 17:58)
ខេត្តពោធិ៍សាត់ ៖
គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៥៥
បណ្ដាលឲ្យស្លាប់ និងរបួស០៣នាក់ម្ដាយនិងកូន
ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧
វេលាម៉ោង១៥និង២០នាទីរសៀល ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ
ស្រុកបាកាន។
ជនរងគ្រោះទាំង០៣នាក់ ១-ឈ្មោះ ម៉ោ សុគី ភេទស្រី អាយុ៣៦ឆ្នាំ ជាម្ដាយ (ស្លាប់) ២-ឈ្មោះ សាញ់ សុខចាន់ ភេទប្រុស អាយុ១១ឆ្នាំ របួសធ្ងន់ និង៣-ឈ្មោះ សាញ់ សុខឃីម ភេទប្រុស អាយុ០៣ឆ្នាំ របួសធ្ងន់ ទាំង៣នាក់រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
លោកវរសេនីយ៍ទោ នាង វុធ បានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តម៉ាក Mazdaពណ៌ស គ្មានស្លាកលេខ បើកទៅបុកស្ត្រីម្នាក់ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ខណៈកំពុងឌុបកូន ។ មុនពេលកើតហេតុរថយន្ដនោះបើកយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុផ្លូវកោងក៏បុកម៉ូតូជនរងគ្រោះដែលធ្វើដំណើរស្របទិសគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរទាំង០៣នាក់ ចំណែករថយន្ដធ្លាក់ចេញពីផ្លូវទៅមុខលែងរួច រីឯអ្នកបើកបររត់គេចខ្លួនបាត់។ ភ្លាមៗនោះជនរងគ្រោះទាំង០៣នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ប៉ុន្តែពេលបញ្ជូនទៅដល់ស្ត្រីជាម្ដាយបានស្លាប់បាត់បង់ជីវិតទៅហើយ។
រថយន្ដ និងម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលបាកានដើម្បីដោះស្រាយតាមច្បាប់ ចំណែកសពស្ត្រីរងគ្រោះបានប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី និងកូនប្រុសទាំងពីរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ៕

0 comments:
Post a Comment