ព្រឹត្តិការណ៍លក់ទូរស័ព្ទសាមសុង Galaxy S8 ដ៏គគ្រឹកគគ្រេងក្នុងប្រទេសកម្ពុជា!

ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧៖ កាលពីថ្ងៃទី០៦ ខែឧសភា នៅសាលមហាស្របចេនឡា ជិតផ្សារដើមគរ មានអ្នកគាំទ្រស្មាតហ្វូនសាមសុងជាច្រើនតម្រង់ជួរគ្នាយ៉ាងរំភើបសប្បាយរីករាយដើម្បីទទួលបានទូរស័ព្ទសាមសុង GALAXY S8 និង S8 PLUS ។
«ទីបំផុត ខ្ញុំក្លាយជាម្ចាស់ទូរស័ព្ទដ៏ទំនើបស្រស់ស្អាតមួយនេះហើយ!»
ស៊េរី GALAXY S ដែលជាស្វាតហ្វូនរបស់ក្រុមហ៊ុនសាមសុង ឥទ្បូវនេះស្ថិតនៅក្នុងជំនាន់ទីប្រាំបីរបស់ខ្លួន។ សាមសុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតភាពច្នៃប្រឌិត និងបច្ចេកវិទ្យា ដើម្បីនាំឲ្យពិភពលោកបានដឹងពីសារៈសំខាន់នៃចំណេះដឹង និងរសនិយមថ្មីៗដែលប្រជាពលរដ្ឋកម្ពុជាចង់បាន ។
តាមរយៈក្រុមហ៊ុនសាមសុង មុនពេលព្រឹត្តិការណ៍លក់ដ៏អស្ចារ្យនេះ ក៏មានការបញ្ជាទិញមុនរហូតដល់រាប់ពាន់អ្នក ។ សម្រាប់អតិថិជនដែលបានធ្វើការបញ្ជាទិញមុន ទទួលបានកាដូជាកញ្ចប់បន្ថែមពីក្រុមហ៊ុនសាមសុងផងដែរ។ ហើយក៏មានអតិថិជនផ្សេងទៀតដែលធ្វើការជាវដោយផ្ទាល់នៅព្រឹតិ្តការណ៍លក់ដ៏អស្ចារ្យនេះដែរបន្ទាប់ពីឃើញសម្រស់ដ៏ស្រស់ស្អាតនៃទូរស័ព្ទនេះ។
ប្រសិនបើលោកអ្នកខកខានឱកាសក្នុងការទទួលបានសាមសុង GALAXY S8 និង S8 PLUS អាចរកជាវបាននៅហាងទំនើបសាមសុងទូទាំងប្រទេសកម្ពុជា ហើយក៏អាចទទួលបានកាដូពិសេសរួមមាន ស្រោមទូរស័ព្ទ និង កញ្ចាប់គម្រោង “Power+1 package” សម្រាប់រយៈពេល 24 សប្តាហ៍ពី Smart ផងដែរ។ សម្រាប់ព័ត័មានបន្ថែមពីផលិតផល (ភាសាអង់គ្លេស)៖ www.samsungmobilepress.com http://news.samsung.com/galaxy  

0 comments:

Post a Comment