តណ្ហាឡើងដល់កំពូលទ្រាំលែងបាន យកកូនកាំបិតភ្ជង់ ស្រ្តីម្នាក់ប៉ិនប៉ងរំលោភ

1
ក្រុងតាខ្មៅ៖ សមត្ថកិច្ចបានឃាត់ខ្លួន បុរសម្នាក់ក្រោយពីយកកាំបិតទៅភ្ជង់ស្រី្តម្នាក់ ដើម្បីប៉ិនប៉ងរំលោភ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នៅវេលាម៉ោង ៩ និង ៣០នាទីព្រឹក ស្ថិតនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ស្រ្តីរងគ្រោះមានឈ្មោះថា ម.ម.រ.ឌ រស់នៅទីកន្លែងកើតហេតុខាងលើ ចំណែកជនល្មើសរូបនេះមានឈ្មោះថា ជា សុណាអូន ហៅ ចូច ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាកម្មករសំណង់ មានទីលំនៅ:ភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
2
នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះ កំពុងតែបោសសំអាត នៅក្នុងផ្ទះរបស់ខ្លួន តែម្នាក់ឯងស្រាប់តែជនល្មើស បានកាន់កូនកាំបិតចិតបន្លែដើរ ចូលទៅភ្ជង់ជនរងគ្រោះមិនអោយស្រែក ហើយប្រាប់ថាចង់ចាប់រំលោភបន្តិច តែជនរងគ្រោះមិនព្រម ជនល្មើសក៏បានចាប់គ្រៀកជនរងគ្រោះ ហើយក៏មានការប្រតាយប្រតប់គ្នាយ៉ាងខ្លាំ ហើយស្រ្តីរងគ្រោះក៏បានចាប់កាំបិត ពីដៃជនល្មើសជាប់ហើយកាច់ចុះកាច់ឡើងៗ បណ្តាលអោយមុតម្រាមដៃខ្លួនឯង និង បាក់ផ្លែកាំបិត បន្ទាប់មកក៏បានស្រែកឲ្យ អ្នកជិតខាងជួយទើប បណ្តាលឲ្យជនល្មើសភ័យក៏រត់គេចខ្លួន ទៅសំងំដេកនៅក្នុងបន្ទប់ជួល របស់ខ្លួនពេលនោះអ្នកជិតខាងបានឃាត់ខ្លួនជនល្មើស រួមទាំងវត្ថុតាងប្រគល់ជូនសមត្ថកិច្ចតែម្ដង។ប្រភព៖ Eav Chamroeun
3 4

0 comments:

Post a Comment