ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧ ម៉ោង ១៨:១៦ (12-05-2017 18:16)
រាជធានីភ្នំពេញ ៖
តាមសេចក្តីរាយការណ៍ពីភ្នាក់ងារកោះសន្តិភាពបានឱ្យដឹងថា
កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧
មុននេះបន្តិចមានករណីធ្លាក់ដែកសង្កត់កម្មករស្លាប់ភ្លាមៗនៅនឹងកន្លែង
។
ហេតុការណ៍ភ្ញាក់ផ្អើលនេះគឺបានកើតឡើងនៅកន្លែងស្តុកដែកមួយកន្លែង
នៅខាងក្រោយស្ថានទូតរុស្ស៊ី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន
ដែលជាទីតាំងស្តុកដែកមួយកន្លែងសម្រាប់កម្មករធ្វើដែកយកទៅផ្គត់ផ្គង់ការដ្ឋាន
។
តាមប្រភពបានឱ្យដឹងថា ដំបូងឡើយគឺកម្មករដែលទាក់ដែកសម្រាប់ដាក់ចុះពីលើរថយន្តស្ទួចដែកដាក់ចុះទៅតាមទីតាំងនីមួយៗ ដោយបានដាក់ចុះម្តងមួយៗក៏ស្រាប់តែមានដែកមួយដុំបានធ្លាក់សង្កត់កម្មកររូបនោះធ្វើឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ជនរងគ្រោះត្រូវបានគេដឹងថាឈ្មោះ ចក់ ចយ ភេទប្រុស អាយុ២៨ឆ្នាំ សពថ្ងៃស្នាក់នៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅក្បែរកន្លែងកើតហេតុ និងមានស្រុកកំណើតនៅក្នុងភូមិខ្លុង ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនរងគ្រោះជាកូនកំព្រាឪពុកម្តាយ និងមានបងប្អូនចំនួន៤នាក់ ហើយគាត់ជាកូនច្បងផងដែរ ។
សូមបញ្ជាក់ថា នៅពេលកើតហេតុភ្លាមក៏មានអ្នកដែលឃើញហេតុការណ៍បានរាយការណ៍ទៅដល់សមត្ថកិច្ចដើម្បីចុះមកត្រួតពិនិត្យកន្លែងកើតហេតុផងដែរ ៕
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE

0 comments:
Post a Comment