អតិថិជនសាមសុងទទូលបានអត្ថប្រយោជន៍កាន់តែច្រើន ក្រោយជាវផលិតផល
ជាមួយនឹង ការផ្តល់ជូនសិទ្ធិអទិភាពយ៉ាងពិសេស សម្រាប់ការទទួលបានសេវាកម្ម
ព្រមទាំងភាពងាយស្រួលក្នុងការគ្រប់គ្រង
ផលិតផលសាមសុងរបស់ខ្លួនដោយគ្រាន់តែប្រើកម្មវិធីតែមួយប៉ុណ្ណោះ
កម្ពុជា
ថ្ងៃទី០9 ខែឧសភា ឆ្នាំ២០១៧៖ ក្រុមហ៊ុនសាមសុងបានប្រកាសយ៉ាងឱឡារិក
ចំពោះការមកដល់របស់កម្មវិធី mySamsung ក្នុងប្រទេសកម្ពុជា។
នេះជាកម្មវិធីមួយដែលផ្តល់ជូនអតិថិជនសាមសុងទាំងចាស់
និងថ្មីទាំងអស់នូវកម្មវិធីលើទូរស័ព្ទដៃ (mobile app)
ឬអាចចូលទៅប្រើប្រាស់បានយ៉ាងងាយស្រួលតាមរយៈគេហទំព័រ www.mysamsung.com ។
mySamsung ជួយសម្រួលអតិថិជនក្នុងការគ្រប់គ្រងតាមដាន
ផលិតផលសាមសុងរបស់ពួកគាត់ ក៏ដូចជាការទទួលបានព័ត៌មានពីសេវាធានាផ្សេងៗ
តាមរយៈការផ្តល់សេវាបម្រើអតិថិជន នៅលើកម្មវិធីនេះផ្ទាល់តែម្តង
ហើយពួកគាត់ថែមទាំង អាចទទួលបានគន្លឹះប្រើប្រាស់មានអត្ថប្រយោជន៍
ជាច្រើនដែលមិនធ្លាប់ដឹងពីមុននៅក្នុងផលិតផលសាមសុង របស់ពួកគាត់ផងដែរ។
កម្មវិធី mySamsung
នឹងជួយសម្រួលបញ្ហាចម្ងល់ផ្សេងៗ របស់អតិថិជនសាមសុងថ្មីៗ ឬអតិថិជន
ដែលទើបតែប្តូរពីឧបករណ៍ចាស់មកឧបករណ៍ថ្មី តាមរយៈការផ្តល់កិច្ចសន្ទនាអនឡាញ
និងការណែនាំពីការបំពេញព័ត៌មាន លើឧបករណ៍ប្រើប្រាស់មុនពេលអាចប្រើបានផងដែរ។
ភាពងាយស្រួល និងការដែលអាចទទួលបានសេវាកម្មដោយងាយពីកម្មវិធីនេះ
ជួយឲ្យអ្នកប្រើប្រាស់ងាយស្រួល ក្នុងការចុះឈ្មោះបង្កើតគណនី
និងគ្រប់គ្រងបញ្ជាផលិតផល តាមចំណង់ចំណូលចិត្ត
ព្រមជាមួយនឹងសេវាធានាយ៉ាងច្រើនសម្បូរបែប
មិនថាអ្នកជាប់រវល់មមាញឹកខ្លាំងប៉ុណ្ណានោះទេ។
អតិថិជនអាចទទួលបានសេវាបម្រើអតិថិជន
ដោយងាយបំផុតនៅលើ mySamsung តាមរយៈកម្មវិធី live chat
(ដែលនឹងមកដល់ប្រទេសកម្ពុជានាថ្ងៃអនាគត) កិច្ចសន្ទនាតាមទូរស័ព្ទ និងអ៊ីម៉ែល
ហើយអ្នកប្រើប្រាស់ថែមទាំងអាចទាញ
យកតារាងព័ត៌មានអំពីទីតាំងបម្រើសេវាកម្មអតិថិជន
នៅក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ។
អតិថិជនអាចទទួលបានព័ត៌មានអំពីបញ្ហាជាមួយនឹងប្រព័ន្ធ hardware
របស់ឧបករណ៍ខ្លួនបានរហ័សទាន់ចិត្ត ហើយក៏នឹងអាចទទួលបានព័ត៌មាន
អំពីដំណើរការការជួសជុលតាមរយៈកម្មវិធីនេះផងដែរ។ មុខនាទីពិសេសៗ
និងព័ត៌មានទាំងនេះមានផ្ទុកក្នុងកម្មវិធី mySamsung
ដើម្បីសម្រួលដល់ការដោះស្រាយបញ្ហាផ្សេងៗ របស់អតិថិជន
ហើយធានានូវការផ្តល់ដំណោះស្រាយទាន់ ពេលបានកាន់តែរហ័សជាងមុន
និងបង្កើនទំនុកចិត្តរបស់អតិថិជនផ្ទាល់ផងដែរ។
លោក Seungho
Choi បានបន្ថែមប្រសាសន៍ថា៖ «ជាមួយកម្មវិធី mySamsung
យើងចង់បង្កើននូវអត្ថប្រយោជន៍កាន់តែច្រើនថែមទៀត
ដល់អតិថិជនបើទោះជាបានជាវផលិតផលយើងហើយក្តី និងការជម្រុញឲ្យអតិថិជនយើង
កាន់តែមានទំនុកចិត្ត និងរីករាយជាមួយនឹងការផ្តល់ព័ត៌មានឆ្លើយតប
ទៅកាន់ពួកគាត់បានគ្រប់ចំណុច គ្រប់ពេលវេលានិងទីកន្លែង
ព្រមទាំងសិទ្ធិអទិភាពជាច្រើនថែមទៀត ដែលពោរពេញទៅដោយគុណតម្លៃ
និងអត្ថប្រយោជន៍។
ហើយនេះក៏ជាឱកាសមួយសម្រាប់ពួកយើងក្នុងការសម្តែងក្តីអំណរអរគុណដល់អតិថិជនយើង
ដែលបានជ្រើសរើស និងតែងតែគាំទ្រផលិតផលសាមសុងរហូតមក»។
អាចរកបានអ្នកអាចទាញយកកម្មវិធី mySamsung
បានដោយប្រើស្មាតហ្វូនសាមសុងដែលមានប្រព័ន្ធប្រតិបត្តិការជំនាន់ Android 4.3
ទ្បើងទៅ។ កម្មវិធី mySamsung អាចទាញយកបានដោយឥតគិតថ្លៃពី Google PlayTM
ឬចូលទៅកាន់គេហទំព័រ www.mysamsung.com ។ Google Play គឺជានិកិ្ខតសញ្ញារបស់ក្រុមហ៊ុន Google Inc។
កម្មវិធី mySamsung ឥឡូវនេះមកដល់កម្ពុជាហើយ
Subscribe to:
Comments (Atom)






0 comments:
Post a Comment