ដឹងថា​ប្រពន្ធ​ខ្លួន​មាន​សាហាយ​ បុរស​ម្នាក់​រៀបចំ​ឧបាយកល​ធ្វើ​អោយ​ម្តាយ​ក្មេក​ចុកឈាម​……


មានបុរសម្នាក់ ដែលប្រពន្ធរបស់គាត់មិនសូវដែលអើរពើនឹងគាត់ឡើយ មុនដំបូងគាត់មិនចាប់អារម្មណ៏ថា ប្រពន្ធរបស់គាត់ មាន​ប្រុសក្រៅ​នោះ​​ទេ តែដល់ពេលយូរៗទើបគាត់ដឹងថា ភរិយាដ៏ល្អរបស់គាត់លួចមានប្រុសឈ្មោលនៅខាងក្រៅ។ នៅយប់មួយ​នោះប្រពន្ធរបស់​គាត់​បាន​ចេញ​ពីផ្ទះតាំងពីម៉ោង 11:00 យប់ហើយរហូតដល់ ម៉ោង 2 ទាបភ្លឺទើបឃើញមកផ្ទះវិញ ដែលធ្វើអោយបុរសកំសត់នោះអន់ចិត្តយ៉ាងខ្លាំង។
ម្តងនេះបានធ្វើអោយគាត់ទ្រាំមិនបាននោះឡើយ ហើយចង់ហែកកេរ្តិ៏ប្រពន្ធរបស់ខ្លួននៅចំពោះមុខម្តាយនិងបងប្អូនរបស់គាត់ ដោយ​បាន​រៀប​​ចំនំ ខួបកំណើតយ៉ាងធំមួយ ហើយគាត់បានប្រាប់ទៅម្តាយថា គាត់មិនចង់អោយប្រពន្ធរបស់លោកភ្ញាក់ផ្អើលនោះទេ ដោយបាន​នាំគ្នា​ទៅ​យ៉ាងច្រើននាក់ ព្រមទាំងបងប្អូនផងដែរ ដោយទៅស្ងាត់មិនអោយប្រពន្ធដឹង សូម្បីតែបន្តិច ហើយម្តាយ​ក្មេករបស់​លោក​ជាអ្នកកាន់​នំខួប​កំណើត​ដោយបានញញឹមគិតថាកូនស្រីរ​បស់ខ្លួននឹងភ្ញាក់ផ្អើលជាមិនខានឡើយ។
អ្វីគ្រប់យ៉ាង​​គឺខុសការពិតទាំងអស់ អ្នកដែលភ្ញាក់ផ្អើលនោះគឺមិនមែនជាកូនស្រីរបស់ខ្លួននោះទេ តែម្តាយក្មេកហើយនិងសាច់ញាត្តិរបស់ ប្រពន្ធខាងលើគឺជាអ្នកភ្ញាក់ផ្អើលព្រោះថា នៅពេលដែលបើកទ្វារភ្លាមគាត់ឃើញកូន ស្រីរបស់គាត់ដេកនៅជាមួយ នឹង​ប្រុសផ្សេង​ទាំងខ្លួន​អាក្រាត ដែលបានធ្វើអោយពួកគាត់និយាយលែងចេញ ចំណែកឯម្តាយក្មេករបស់បុរសនោះវិញគឺធ្លាក់នំពីដៃទាំងមិនដឹងខ្លួន ដោយ​ប្រពន្ធ​បាន​​សុំអង្វរថា សូមអភ័យទោសអោយអូនផង។

0 comments:

Post a Comment