ខាត់ ចំរើន និយាយពី នាយ ហុងដា មួយម៉ាត់នេះ ស្តាប់ហើយពិតជាខ្លោចចិត្តណាស់!

1
លោក ខាត់ ចំរើន ដែលជាតារាកំប្លែងជើងចាស់ បានរៀបរាប់ពីភាពអាណិតអាសូរជាពន់ពេក ចំពោះ តារាកំប្លែង នាយហុងដា ខណៈអ្នកទាំង២ ជាមិត្តសិល្បៈ ស្គាល់គ្នាយូរឆ្នាំណាស់មកហើយ។
លោក ខាត់ ចំរើន បាននិយាយថា លោកមិនដែលបានឃើញ នាយ ហុងដា ជោគជ័យទេរឿងស្នេហា ដូចគេដូចឯងម្តងណាសោះឡើយ។
«ចាប់ពីខ្ញុំបានស្គាល់បងហុងដាមក គឺមិនដែលឃើញគាត់ជោគជ័យទេរឿងស្នេហា កម្មរហូត..អនិច្ចំ អនិច្ចារណាស់ …!!សូមវិញ្ញាណក្ខន្ធនាងបានកើតក្នុងសុខគតិភពផងចុះ…»។ នេះបើតាមការបង្ហោះសារ នៅលើគណនីបណ្តាញសង្គមហ្វេសប៊ុក របស់ លោក ខាត់ ចំរើន។
2
គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញ មានករណីឃាតកម្មរឹតកសម្លាប់ នារីវ័យក្មេងអាយុ ១៩ ឆ្នាំ ឈ្មោះ ស៊ឹម ចន្ធី ដែលជាប្រពន្ធក្រោយរបស់តារាងកប្លែងជើងចាស់ នាយ ហុងដា នៅចំនុចខុនដូ ជាន់ទី៥ ក្រោយផ្សារ “សារិន ចាន់នី” សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ករណីនេះបានធ្វើឲ្យ នាយ ហុង ដា មានការតក់ស្លុតជាខ្លាំង ពីព្រោះតែប្រពន្ធដ៏ក្មេង និងកំសត់របស់ខ្លួនបានស្លាប់បាត់បង់ជីវិត។
យុវជនដៃឆៅ ដែលត្រូវជាកូនប្រុសតារាកំប្លែង នាយ ហុង ដា ដែលហ៊ានលើកដៃសម្លាប់ម្តាយចុងខ្លួននៅពេលនេះ ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វា តាមចាប់ខ្លួនបានហើយ នៅខាងក្រោយវិហារចាម ក្នុងខណ្ឌជ្រោយចង្វា នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ។ប្រភពhttp://rikreay24.com/archives/2310
911876543

0 comments:

Post a Comment