រឿងពិតនៅពីក្រោយ៖ បុរសម្នាក់ ដែលប្រុងលោតសម្លាប់ ខ្លួនកាលពីយប់មិញ ព្រោះរឿងគ្រប់គ្នា នឹកស្មានពុំដល់………

Untitថថled-1-2-678x381
ភ្នំពេញ ៖ បុរសម្នាក់​សង្ស័យបែកថ្នាំ ខឹងសង្សារបែកចិត្ត ទៅយកសង្សារម្នាក់ទៀត ដែលមានមុខអាក្រក់ជាងរូបគាត់ ក៏បានឡើងទៅលើផ្សារទំនើបសូរិយា ជាន់ទី ៤ ប៉ុនប៉ងលោតសម្លាប់ខ្លួន ​ត្រូវសមត្ថកិច្ចអង្វររយៈពេល២ម៉ោង ទើបចាប់​បានទាន់ពេលវេលា ដែលហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពេលាម៉ោង ៦​ព្រលប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៦៣ នៅចំណុចផ្សារទំនើបសូរិយា ជាន់ទី៤ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។
បុរសដែលប៉ុនប៉ង លោតសម្លាប់ខ្លួន មិនបានសម្រេចមានឈ្មោះ យី វិចិត្រ ​អាយុ ៣១ឆ្នាំ ​មុខរបរជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ651 ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ មានស្រុកកំណើត នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
តាមប្រភពព័ត៌មាន ពីជនរងគ្រោះ បានអោយដឹង ទាំងសភាពដូចជា មនុស្សប្រើប្រាស់ថ្នាំ​លើសចំណុះថា មុនពេលកើតហេតុ ​គាត់បានខឹងសង្សារ ​ដែលគាត់ស្រលាញ់គ្នា អស់រយៈពេលច្រើនឆ្នាំហើយ គ្រាន់តែឈ្លោះប្រកែកគ្នាតិចតួច បែរជាបែកចិត្តទៅយកសង្សារថ្មីម្នាក់ទៀត ដែលមានមុខអាក្រក់ជាងរូបគាត់ ។
2 3 4 5 6
មិនតែប៉ុណ្ណោះ រូបគេមានបញ្ហាជាមួយគ្រួសារផង ទើបគាត់ខឹង សម្រេចចិត្តឡើងទៅលើ ផ្សារទំនើបសូរិយាជាន់ទី៤ ដែលគេកំពុងតែជួសជុល ទិញស្រាបៀរផឹកអស់៣កំប៉ុង ប៉ុនប៉ងលោតចុះក្រោម ដើម្បីសម្លាប់ខ្លួន ធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុ ធ្វើការលួងលោម អោយចុះមកវិញអស់រយៈពេលជិត២ម៉ោង នៅតែមិនព្រមចុះ ទើបសមត្ថកិច្ចបានចងខ្សែខ្លួនឯង ហើយចុះទៅចាប់ជាប់ យកឡើងមកវិញ ធ្វើអោយប្រជាពលរដ្ឋនាំគ្នាស្រែកហ៊ោយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋក៏បាន អរគុណដល់សមត្ថកិច្ច ដែលបានចាប់បុរស ដែលគិតខ្លី លោតសម្លាប់ខ្លួនឯងរូបនេះ ផុតពីសេចក្តីស្លាប់ ។
ក្រោយពេលកើតហេតុ បុរសខាងលើត្រូវបានសាច់ញាតិមកធានា និងធ្វើការអប់រំ ហើយអោយត្រឡប់ទៅផ្ទះវិញ ៕
ប្រភពkbn-live.com

0 comments:

Post a Comment